មក​ដឹង​ពី​មូលហេតុ​ដែល Cristiano Ronaldo ពាក់​ស្លាក​ប្រធាន​ក្រុម សម្រាប់​ប្រកួត​យប់មិញ

0

អ្នកចាត់ការ Manchester United លោក Ralf Rangnick បាន​ផ្ដល់​ឱកាស​ឱ្យ Cristiano Ronaldo ពាក់​ស្លាក​ប្រធាន​ក្រុម​ក្នុង​ការ​ប្រកួត​ទល់​នឹង Wolverhampton Wanderers កាលពី​រាត្រី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​។

ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ បាន​ពាក់​ស្លាក​ប្រធាន​ក្រុម​ក្នុង​ការ​ប្រកួត​ដែល Harry Maguire បាន​រង​របួស​ក្នុង​ការ​ប្រកួត​ជ័យជម្នះ ៣-១ លើ Burnley កាលពី​ស​ប្ដា​ហ៍​មុន​។

ហើយ​គ្រូ​បង្គោល​បណ្ដោះអាសន្ន​លោក Rangnick បាន​អះអាង​ថា Ronaldo និង​អ្នកចាំទី David de Gea ជា​ជម្រើស​ពីរ​ដែល​ល្អ​បំផុត ក្នុង​ការ​កាន់​តួនាទី​ជា​ប្រធាន​ក្រុម​។

Rangnick បាន​និយាយ​ថា​៖ «​មែនហើយ Ronaldo គឺជា​កីឡាករ​ដែល​មានបទពិសោធន៍​ច្រើន​បំផុត​។ សំណួរ​នៅ​ត្រង់​ថា​គេ ឬ​ក៏ David នេះ​ជា​កីឡាករ​ដែល​លេង​យូរ​បំផុត​។ ហើយ​ខ្ញុំ​ចង់ឱ្យ​កីឡាករ​រត់​លើ​ទីលាន​ជា​ប្រធាន​ក្រុម ដូច្នេះ​ហើយ​បានជា​ខ្ញុំ​រើស​យក Cristiano»៕