ឆេះ​រថយន្ត​មួយ​គ្រឿង តាម​ផ្លូវ​ជិះ​ឡើង​ភ្នំ​បូកគោ ដោយ​មិនដឹង​មូលហេតុ

0

កំពត​៖ កាលពី​ម៉ោង​ប្រមាណ ១៣​រសៀល ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២២ មាន​ករណី​អគ្គី​ភ័យ​ឆាប់ឆេះ​រថយន្ត​មួយ​គ្រឿង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣២ ផ្លូវ​ឡើង​ភ្នំ​បូកគោ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៥-១៦ ស្ថិត​នៅ​ភូមិ​រលួស សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្តកំពត ។

បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា រថយន្ត​ដែល​ឆេះ ពាក់​ស្លាក​លេខ​នំ​ពេញ ២S-៣៧៤៥​។ ក្នុង​ពេល​រថយន្ត​កំពុង​ឆេះ ខាង​ក្រុមហ៊ុន អូ​តែ​ល​សុខា បាន​ចុះ​មក​អន្តរាគមន៍ បាញ់​ពន្លត់​ផង​ដែរ​។

ប្រភព​ដ​ដែរ​បាន​បន្ថែម ម្ចាស់​រថយន្ត​រង​គ្រោះ​មានឈ្មោះ ចាប ផាង ភេទ ប្រុស អាយុ​៦៤ ឆ្នាំ រស់នៅ​ភូមិ​ឡូ​រី សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​៕