Rangnick ស្គាល់​ពាក្យ​ថា “​ចាញ់​” ក្នុង​នាម​ជា​គ្រូ​បណ្តោះអាសន្ន Man Utd

0

បរទេស​៖ ក្រោយ​បញ្ចប់​ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​អង់គ្លេស កាលពី​យប់មិញ​រវាង​ក្រុម Man Utd និង Wolves ដោយ​ម្ចាស់ផ្ទះ​បាន​ចាញ់​ក្រុម​ភ្ញៀវ​ក្នុង​លទ្ធផល ១​ទល់​នឹង​០​។ ដោយ​ក្នុង​នោះ​ខាង Wolves រកបាន​គ្រាប់​បាល់​នៅ​នាទី ៨២ ដោយ​កីឡាករ Joao Moutinho​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​នេះ ជា​ការ​បរាជ័យ​លើក​ដំបូង ក្រោម​ការ​ដឹកនាំ​របស់​លោក Rangnick ក្រោយ​ការ​មក​កាន់​ដំណែង​ជា​គ្រូ​បណ្តោះអាសន្ន​នៅ Old Trafford៕