ជាការពិតណាស់ កាលពីរាត្រីថ្ងៃអាទិត្យ កន្លងទៅត្រូវនឹងថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Chelsea បានបើកទ្វាកីឡដ្ឋាន Stamford Bridge របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Liverpool នៅក្នុងការប្រកួតសប្តាហ៍ទី ២១ នៃក្របខណ្ឌ Premier League។
យ៉ាងណាមិញ ជំនួបក្រុមទាំង ២ ពិតជាវាយសម្រុកគ្នាមែនទែន រហូតដល់បញ្ចប់ការប្រកួតពួកគេបានទម្លាញសំណាញ់ទីគ្នាទៅវិញទៅមកដល់ទៅ ៤ គ្រាប់ពោលគឺពួកគេទទួលលទ្ធផលស្មើគ្នា ២-២។
ក្រោយចែកគ្នាម្នាក់ ១ពិន្ទុបែបនេះ ពេលនេះ Chelsea កំពុងឈរចំណាត់ថ្នាក់លេខ ២មាន ៤៣ ពិន្ទុរីឯ Liverpool វិញកំពុងឈរលេខរៀងទី ៣ មាន ៤២ ពិន្ទុ។
គួរបញ្ជាក់ថា ខាងក្រុមហង្សក្រហមជាអ្នករកគ្រាប់បាល់បើកឆាកមុនទាំង ២ គ្រាប់ ដោយនៅនាទីទី ៩ Sadio Mane បានស៊ុតបញ្ចូលទីគ្រាប់ទី ១ និងនៅនាទីទី ២៦ Mohamed Salah ជាអ្នកស៊ុតគ្រាប់ទី ២។ ចំណែក ២ គ្រាប់តាមស្មើរបស់ក្រុម តោខៀវ រកបានដោយ Mateo Kovacic នៅនាទីទី ៤២ និងចុងក្រោយរកបានដោយ Christian Pulisic នៅនាទីទី ៤៥+១៕
សូមទស្សនាវីដេអូខាងក្រោម៖