អ្នកចាត់ការទូទៅក្លិប Manchester United លោក Ralf Rangnick បានលើកឡើងថា លោកនឹងមិនអនុញ្ញាតឲ្យកីឡាករ Edinson Cavani ចាកចេញពីក្រុមឡើយ សម្រាប់ទីផ្សារដោះដូរកីឡាករខែមករានេះ។
បច្ចុប្បន្ននេះ Cavani នៅសេសសល់កុងត្រាជាមួយក្រុមបិសាចក្រហមតែ ៦ខែទៀតប៉ុណ្ណោះ ហើយរូបគេទំនងជានឹងមិនបន្តកុងត្រាថ្មីដោយសារមូលហេតុធំជាងគេនោះគឺ ការមិនសូវបានបង្ហាញខ្លួននៅលើទីលាន ខណៈរូបគេក៏កំពុងតែមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់ទៅកាន់ Barcelona និង Corinthians ផងដែរ។
យ៉ាងណាមិញលោក Rangnick បាននិយាយថា៖ «Cavani នឹងមិនចាកចេញពី Man Utd ឡើយនៅក្នុងខែមករានេះ។ ពួកយើងបានពិភាក្សាគ្នាពីគាត់ ហើយគាត់ក៏ដឹងហើយថា ខ្ញុំនឹងមិនអនុញ្ញាតឲ្យគាត់ចាកចេញឡើយ។ ពួកយើងត្រូវការ Cavani ពីព្រោះគេជាកីឡាករដ៏អស្ចារ្យ»៕