បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Ansa កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ បានអោយដឹងថា Liverpool កំពុងពិចារណាក្នុងការនាំយកកីឡាករខ្សែបម្រើ Franck Kessie របស់ Milan។
កុងត្រារបស់កីឡាករវ័យ ២៥ឆ្នាំ នេះផុតនៅខែមិថុនា ឆ្នាំ២០២២ខាងមុន។ ដូច្នេះក្លឹបហង្សក្រហម អាចនឹងធ្វើការចុះកុងត្រាយកកីឡាករខាងលើដោយគ្មានតម្លៃខ្លួន ដើម្បីយករូបគាត់មកជំនួសកន្លែង Georginio Wijnaldum ដែលបាចាកចេញទៅនាពេលកន្លងមក។
ទោះបីជាយ៉ាងណាក៏ដោយមិនមែនមានតែក្លឹប Liverpool មួយនោះទេ ដែលសម្លឹងឃើញកីឡាករ Kessie៕