រថយន្ត​ធំ ២​គ្រឿង​បុក​គ្នា​លើ​ស្ពាន​ទឹកសាប បណ្តាល​អោយ​មាន​អ្នក​ស្លាប់ និង​របួស

0

ព្រះ​សីហ​នុ​៖ នៅ​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ២០២២ មាន​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ធំ​២​គ្រឿង បុក​ប៉ះ​គ្នា​តាម​ផ្លូវជាតិ​លេខ​៤​ចំណុច​លើ​ស្ពាន​ទឹកសាប​ក្នុង​ឃុំ​រាម​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​របួសធ្ងន់​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត ០១ គ្រឿង​ម៉ាក DAEWOO (​រថយន្ដ​ដឹក​សម្រាម​) គ្មាន​ពាក់​ផ្លា​ក​លេខ មាន​ទិស​ដៅ​ចេញពី​ក្រុងព្រះសីហនុ អ្នកបើកបរ​ឈ្មោះ ឈា​ត ឈឿ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បើកបរ​រថយន្ដ​ដឹក​សំរាម ពេល​មក​ដល់​ចំណុច​ខាងលើ​រថយន្ដ​បាន​រេ​ចង្កូត មក​ខាងឆ្វេង​ដៃ រួច​ក៍​បុក​ប៉ះ​នឹង​រថយន្ដ​ធំ ០១ គ្រឿង​ម៉ាក HYUNDAI ពណ៌​សលាយ​ខៀវ ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ 3A-5978 ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ដ​ដឹក​សំរាម​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​។ ចំណែក អ្នកបើកបរ​រថយន្ដ​ម៉ាក HYUNDAI(​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​) រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះ​សីហ​នុ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ សម្រួល​ចរាចរណ៍​ដែល​កកស្ទះ និង​ចាត់ចែង​ដោះស្រាយ​បន្ត​តាម​និ​តិ​វិធី​៕

ប្រភព៖ Huy Bunleng News