បញ្ហា​ធំ​ហើយ​! Barcelona ខ្វះជើង​សម្រាប់​ការ​ការ​ប្រកួត​ទល់​នឹង Mallorca បន្ទាប់​ពី​…!

0

កីឡាករ​ច្រើន​រូប​ក្នុង​ក្រុម Barcelona ត្រូវ​អវត្តមាន​សម្រាប់​ការ​ប្រកួត​ទល់​នឹង Real Mallorca នា​ថ្ងៃ​ទី ២ ខែមករា ឆ្នាំ​២០២២ ខាង​មុខ​នេះ ខណៈ​កីឡាករ​បី​រូប​បន្ថែម​ទៀត​បាន​តេស្ដ​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​។

លោក Xavi Hernandez ប្រឈម​នឹង​បញ្ហា​លំបាក ដោយសារ​សមាជិក​មួយ​ចំនួន​ធំ មិន​អាច​ចូលរួម​បាន ដោយសារ​កូ​វី​ដ​-១៩ បញ្ហា​របួស និង​ការ​ជាប់​បម្រាម​ប្រកួត​។

ដូច​ទៅ​នឹង​ក្លិប​ជា​ច្រើន​ក្នុង​ក្រប​ខណ្ឌ La Liga ក្លិប​អ្នកមាន​បុណ្យ​ក៏​ទទួល​រង​ផល​ប៉ះពាល់ ពី​ការ​កើនឡើង​នៃ​អត្រា​ឆ្លង​ករណី​កូ​វី​ដ​-១៩ ប​ម្លែ​ង​ថ្មី Omicron​។

Dani Alves, Clement Lenglet, Jordi Alba និង Alejandro Balde ជា​អ្នក​តេស្ដ​ឃើញ​វិជ្ជមាន​មុនគេ ហើយ​បន្ទាប់​មក Ousmane Dembele, Samuel Umtiti និង Gavi ក៏​បាន​ឆ្លង​ផង​ដែរ​។

Ansu Fati, Pedri, Memphis Depay, Martin Braithwaite និង Sergi Roberto មាន​បញ្ហា​របួស ខណៈ Sergio Busquets ជាប់​បម្រាម​។

កីឡាករ Barcelona ក្នុង​ក្រុម​ធំ​ដែល​អាច​លេង​បាន​ក្នុង​ជំនួប​ទល់​នឹង Real Mallorca មាន​ដូច​ជា​៖

– អ្នកចាំទី​: Marc-Andre ter Stegen, Neto, Inaki Pena

– ខ្សែការពារ​: Sergino Dest, Gerard Pique, Ronald Araujo, Oscar Mingueza, Eric Garcia

– ខ្សែបម្រើ​: Riqui Puig, Philippe Coutinho, Frenkie de Jong

– ខ្សែប្រយុទ្ធ: Luuk de Jong