បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Telegraph នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានអោយដឹងថា ក្លឹបអ្នកមានថ្មី Newcastle កំពុងឃិតជិតក្នុងការចុះកុងត្រាយកកីឡាករជម្រើសជាតិអង់គ្លេស Kieran Trippier ពីក្លឹប Atletico Madrid ហើយ។
ក្លឹបសារិកាព្រៃមួយនេះបានជួបពិភាក្សាជាមួយនឹងអតីតខ្សែការពារឆ្នើមរបស់ Tottenham រូបនេះ។ ហើយពួកគេសង្ឃឹមការដោះដូរមួយនេះ នឹងទទួលបានជោគជ័យនៅដើមខែមករាតែម្តង។
ក្នុងនោះក្លឹបក៏កំពុងស្វែងរកនៅខ្សែប្រយុទ្ធមួយមកជំនួសកីឡាករ Callum Wilson ដែលជួបបញ្ហារបួសពេលប្រគួតជាមួយក្លឹប Manchester United កាលពីថ្ងៃចន្ទកន្លងទៅ ខណៈពេលដែលគាត់ត្រូវចំណាយពេលជាច្រើនខែក្នុងការព្យាបាលរបួស៕