Man City នឹង​យក​កីឡាករ​ម្នាក់​នេះ​មក​លេង​តំបន់​ប្រយុទ្ធ​របស់​ខ្លួន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Fichajes នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១ បានអោយ​ដឹង​ថា ក្លឹ​ប Manchester City បាន​រៀបចំ​សំណើរ​ក្នុង​ការ​នាំ​យក​ខ្សែប្រយុទ្ធ Patrik Schick របស់ Bayer Leverkusen មក​កាន់​ទឹកដី​អង់គ្លេស​។

ក្រុម​កំពូល​តារាង​អង់គ្លេស​មួយ​នេះ​កំពុង​មាន​បញ្ហា​ចន្លោះ​ប្រហោង​នៅ​តំបន់​ប្រយុទ្ធ​កណ្តាល ក្រោយ​ការ​ចាកចេញ​របស់​កីឡាករ Sergio Aguero កាលពី​រដូវក្តៅ​។ ហើយ​ក្លឹ​ប​មាន​គម្រោង​ក្នុង​ការ​ដាក់​សំណើរ​យក​កីឡាករ Schick នៅ​ខាង​មក​រា​។

ខណៈ​ពេល​នេះ​ក្លឹ​ប Tottenham និង WestHam ក៏​កំពុង​តាម​ប្រជែង​យក​ខ្សែប្រយុទ្ធ ដែល​រក​គ្រាប់​បាល់​បាន ១៦​គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន ១៤​ប្រកួត​នៅ​អា​ឡឺ​ម៉​ង់​សម្រាប់​ក្រុម Leverkusen៕