បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានអោយដឹងថា Manchester City នឹងមិនរកកីឡាករណាម្នាក់មកជំនួសកីឡាករ Ferran Torres នៅខែមករានោះទេ ប៉ុន្តែពួកគេនឹងធ្វើការតាមប្រម៉ាញ់ខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅខាងមុខវិញ។
កីឡាករ Torres ត្រូវលក់ក្នុងតម្លៃ ៤៦លានផោន ទៅកាន់ក្លឹប Barcelona កាលពីថ្ងៃទីអង្គារ៍កន្លងទៅ។ ប៉ុន្តែ City នឹងយកប្រាក់ទាំងនោះទុក សម្រាប់ចំណាយនៅរដូវក្តៅវិញ។
កីឡាករ Harry Kane និង Erling Haaland សុទ្ធតែជាខ្សែប្រយុទ្ធ ដែលស្ថិតនៅក្នុងបញ្ជីកីឡាករដែល Man City ចង់បាន៕