បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mail នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានអោយដឹថា Dean Henderson ចង់ពិភាក្សាជាមួយនឹងលោក Ralf Rangnick អំពីអនាគតរបស់ខ្លួននៅ Man Utd ក្រោយខ្លួនមិនមានពេលវេលាលេងគ្រប់គ្រាន់។
គួរបញ្ជាក់ថា Henderson បានរកឃើញវិជ្ជមានកូវីដ១៩ កាលពីដើមរដូវកាល ប៉ុន្តែក្រោយគេបានជាសះស្បើយ គឺគេមិនអាចដណ្តើមតំណែងលេងពី David de Gea នោះទេ ដោយសារតែគាត់បានបង្ហាញទម្រង់លេងយ៉ាងល្អ។
កីឡាករវ័យ ២៤ឆ្នាំ មានការសោកស្តាយក្រោយបានចុះកុងត្រាថ្មីជាមួយនឹងក្លឹបកាលពីឆ្នាំ២០២០។ នេះជាហេតុធ្វើអោយគេមិនអាចចាកចេញពីក្លឹបនៅខែមករានេះ ស្របពេលដែល Rangnick ត្រូវការអ្នកចាំទីរហូតដល់ទៅ ៣នាក់សម្រាប់ទម្រង់លេងរបស់គាត់៕