អីយ៉ា​ស់​!! ក្រុម U23 កម្ពុជា​មើលទៅ​អាច​មាន​សង្ឃឹម​ឡើង​ទៅវគ្គ​បន្ត

0

ភ្នំពេញ​៖ សម្រាប់​ការ​ចាប់ឆ្នោត​ចែក​ពូ​ល​ក្នុង​ពានរង្វាន់ AFF U23 Champion 2022 ដែល​នឹង​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២២ ខាង​មុខ​។ ក្នុង​នោះ​សម្រាប់​កម្ពុជា​ក៏​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ដោយ​ប្រើប្រាស់​នៅ​ទីលាន​ចំនួន ២ រួម​មាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​កីឡដ្ឋាន​ព្រី​ន​ស៍​។

សម្រាប់​ពូ​ល​A គឺ​មាន​ម្ចាស់ផ្ទះ​កម្ពុជា ទី​ម័​រ​ខាងកើត ហ្វី​លី​ពី​ន និង​ព្រុយ​ណេ​។ ចំណែកឯ​លទ្ធផល ២​ពូ​ល​ផ្សេង​ទៀត សម្រាប់​ពូ​ល B មាន ៤​ក្រុម​ដូច​គ្នា រួម​មាន​ក្រុម U23 ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា និង​ឡាវ​។ រីឯ​ពូ​ល C មាន​តែ ៣​ក្រុម​ប៉ុណ្ណោះ គឺ​ក្រុម U23 ថៃ វៀតណាម និង​សិង្ហ​បុរី​៕