ឃាត់ខ្លួន​នារី​ម្នាក់​ពី​បទ​លួច​ទ្រព្យសម្បត្តិ នៅ​ចំណុច​ផ្តះ​សំណាក់​…

0

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​០២ និង​០០​នាទី កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ទ្រព្យសម្បត្តិ (​ប្រាក់ និង​ទូរ​សព្ទ​ដៃ​) ស្ថិត​នៅ​ចំណុច​ផ្ទះសំណាក់​បឹង​មាស ផ្លូវ​បេតុង ក្រុម​ទី​១៣ ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

មន្ត្រី​នគរបាល​ខ​ណ្ឫ​ស្សី​កែវ បាន​ឲ្យ​ដឹង​ថា ៖ ជនសង្ស័យ​ឈ្មោះ ជឿន និ​ច ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​ជួល សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ (​គ្មាន​សារធាតុ​ញៀន​, អវិជ្ជមាន​កូ​វី​ដ​-១៩) ។ ជន​រង​គ្រោះ​ឈ្មោះ ឃា​ម រតនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ផ្លូវ​បេតុង ក្រុ​ុ​ម​ទី​១២ ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ សម្ភារៈ​បាត់បង់​រួម​មាន ៖ ទូរ​សព្ទ​មួយ​គ្រឿង ម៉ាក iPhone ១២ Pro Max ព​ណ៍​ខ្មៅ ០៩៣៣០០៤៧៦ និង​ប្រាក់​ចំនួន ១០០$ ។

សម្ភារៈ​ដកហូត​រួម​មាន ៖
-​កាបូបស្ពាយ​ចំហៀង ពណ៌​ខ្មៅ ចំនួន ០១
-​ប្រាក់​ចំនួន ៧០,០០០ រៀល ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ