អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានគាំទ្រការអំពាវនាវរបស់សមភាគី Chelsea លោក Thomas Tuchel ក្នុងការអនុញ្ញាតឱ្យមានការផ្លាស់ប្តូរបន្ថែមចំនួនពីរនាក់ ទោះបីជាមិនជឿថាក្លឹប Premier League យល់ព្រមលើការផ្លាស់ប្តូរនេះក៏ដោយ។
ជាក់ស្តែង ក្រុមទាំងពីរត្រូវបានជួបការលំបាកខ្លាំងអំឡុងពេលបុណ្យណូអែលក្នុងស្ថានភាពធម្មតា ប៉ុន្តែស្ថានភាពកាន់តែធ្ងន់ធ្ងរនៅឆ្នាំនេះ ដោយសារការផ្ទុះឡើងនៃកូវីដ-១៩ ដែលបានប៉ះពាល់ដល់ក្លឹបជាច្រើន ដែលបណ្តាលឱ្យការប្រកួតមួយចំនួនត្រូវបានពន្យារពេល។
ទន្ទឹមនឹងនោះ ក្រុមរបស់លោក Tuchel បានរងរបួសចំនួនពីរនាក់បន្ថែមទៀត នៅពេលប្រកួតជាមួយនឹងក្រុម Aston Villa ដោយអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បាននិយាយថា វាមិនយុត្តិធម៌ទេក្នុងការបន្តធ្វើឱ្យកីឡាករមានហានិភ័យ ហើយគាត់បានជំរុញឱ្យ Premier League ផ្លាស់បូរគោលការ ដែលគាត់ទាមទាឲ្យមានការផ្លាស់ប្តូរកីឡាករបំរុងបាន ៥នាក់ក្នុងការប្រកួតមួយ ដូចដែលលីគអឺរ៉ុបទាំងអស់បានធ្វើពីពេលមុនមក ខណៈដែលជំងឺរាតត្បាតបានចាប់ផ្តើម។
នៅពេលសួរថាតើគាត់យល់ព្រមជាមួយ Tuchel ហើយថាតើគាត់នឹងពេញចិត្តចំពោះការផ្លាស់ប្តូរកីឡករបំរុងបានប្រាំនាក់ត្រឡប់មកវិញឬអត់ Klopp បានឆ្លើយតបថា “Yes”៕