ទាស់សម្តី​ក្នុង​វង់​ផឹកស៊ី​! អ្នក​ចាញ់​ដេកពេទ្យ អ្នក​ឈ្នះ​ដេក​គុក

0

កណ្ដាល​៖ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២១ មាន​ករណី​ហឹ​ង្សា​មួយ​បាន​កើតឡើង​នៅ​ក្នុង​វង់​ផឹកស៊ី​មួយ​កន្លែង បណ្តាល​អោយ​បុរស​ម្នាក់​របួសធ្ងន់ ដែល​ហេតុការណ៍​កើតឡើង​នៅ​ចំណុច​នៅ​ភូមិ​តា​ពេ​ជ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។

បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ អ៊ុ​ន សំ​អឿ​ន អាយុ ៣៥​ឆ្នាំ ជា​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ ឃុំ​ខាងលើ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឆាយ សា​រ៉ុ​ម ហៅ វីត អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។ ចំពោះ​មូលហេតុ​ដែល​បង្ក​អោយ​មានការ​កាប់​ប្រហារ​គ្នា​ក្នុង​វង់​ផឹកស៊ី ដោយសារ​តែ​ការ​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​។ ក្រោយ​កើតហេតុ នៅ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៧ ខែធ្នូ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឈ្វាំង​ចុះ​ទៅ​កន្លែង​កើតហេតុ​បាន​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ជាមួយ​វត្ថុ​តាង​មានកាំបិត​បុ័ងតោ​ចំនួន​២ ដំបង​ឈើមូល​១​កំណាត់ បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ សហការី