បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Calcionmercato នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានអោយដឹងថាក្លឹប Benfica កំពុងពិចារណាក្នុងការនាំយក Andrea Pirlo មកជាធ្វើអ្នកគ្របគ្រង់នៅរដូវកាលក្រោយ។
ក្លឹបនៅព័រទុយហ្គាល់មួយនេះ កំពុងពិចារណាក្នុងការបណ្តេញលោក Jorge Jesus ចេញ។ ខណៈពេលដែលលោកមានព័ត៌មានលេចលឺថានឹងវិលត្រលប់ទៅដឹកនាំក្រុម Flamengo វិញ។
លោក Pirlo គឺជាជម្រើសទី១ របស់ក្លឹប Benfica ដែលនឹងមកជំនួសកន្លែង Jesus។ ខណៈពេលដែលបុរសសញ្ជាតិអ៊ីតាលីរូបនេះ មិនទាន់មានការងារធ្វើនោះទេ ក្រោយត្រូវបានបណ្តេញចេញពីក្លឹប Juventus កាលពីចុងរដូវកាល ២០២០-២០២១៕