គ្រូពេទ្យ​កំពុង​យកចិត្តទុកដាក់​ព្យាបាល​ប្អូនស្រី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់​! ដើម្បី​សម្រួល​អោយ​ប្អូន​បាន​បន្ត​ប្រឡង​បាក់​ឌុ​ប​ថ្ងៃស្អែក​ទៀត

0

កំពង់ស្ពឺ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ប្អូនស្រី​ម្នាក់​គាត់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បាក់​ស្មង​ជេ​ី​ង​កាលពី​ថ្ងៃ​ទី​២៦ ខែ​ឆ្នូ ឆ្នាំ​២០២១ ថ្នាក់ដឹកនាំ និង​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​បាន​ព្យាបាល​ជូន​ប្អូនស្រី​ដោយ​យកចិត្តទុកដាក់ ដេ​ី​ម្បី​សំរួល​ដល់​ប្អូន​បាន​ចូលរួម​ប្រឡង​បាក់​ឌុ​ប​ស្អែក​នេះ​។ និង​សូម​អរគុណ​លោក​វេជ្ជបណ្ឌិត អុ​ឹ​ម រស្មី ដែល​មាន​សន្តាន​ចិត្ត​ជូន​រទេះរុញ​ដល់​ប្អូនស្រី​ដេ​ី​ម្បី​សំរួល​ដល់​ការ​ធ្វេ​ី​ដំណេ​ី​រ​ទៅ​ប្រឡង សូម​ជូនពរ​ប្អូនស្រី​ទ​ទូល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​៕

ប្រភព៖ មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ