បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹងថាក្លឹប Newcastle បានធ្វើការបដិសេធនៅឪកាសចុះកុងត្រាយកខ្សែបម្រើ Dele Alli របស់ក្លឹប Tottenham។
ក្នុងនោះ Eddie Howe បានផ្តល់អោយកីឡាករវ័យ ២៥ឆ្នាំនេះ នៅឪកាសលេងបានទៀងទាត់ បន្ទាប់ពីធ្វើការផ្ទេរមក Newcastle នៅខែមករា។ ខណៈខាង Spurs ក៏សប្បាយរីករាយក្នុងការលក់រូបគេផងដែរ។
បើទោះបីជាយ៉ាងនេះក៏ដោយ ក្លឹប Newcaslte បានបដិសេធក្នុងការចុះកុងត្រាយក Alli វិញ ពីព្រោះតែលោក Howe ត្រូវការពង្រឹងនៅតំបន់ផ្សេងក្នុងទម្រង់លេងអោយបានខ្លាំងជាង៕