Bonucci ផ្ញើ​សារ​ព្រមាន​ទៅ​កាន់ Cristiano Ronaldo (មានវីដេអូ)

0

ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី កីឡាករ Leonardo Bonucci បាន​ផ្ញើ​សារ​ព្រមាន​ទៅ​កាន់​កីឡាករ Cristiano Ronaldo សម្រាប់​ការ​ប្រកួត Play-Off ដណ្តើម​យក​កៅអី​ទៅ​លេង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២២ នៅ​ប្រទេស​កា​តា​។

ពិត​ណាស់ ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី និង​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់ នឹង​ត្រូវ​ប៉ះ​គ្នា​ដើម្បី​ប្រជែង​យក​ក្រុម​មួយ​ចំនួន​ប៉ុណ្ណោះ​ឡើង​ទៅ​កាន់​ព្រឹត្តិការណ៍ World Cup ២០២២ ប្រសិនបើ​ក្រុម​ទាំង​ពីរ​អាច​យកឈ្នះ​គូប្រកួត​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​ជុំ​ទី​១ ខណៈ Bonucci ជឿជាក់​ថា ក្រុម​របស់​ខ្លួន​នឹង​យកឈ្នះ​ទៅ​លើ ព័រ​ទុ​យ​ហ្កា​ល់ ប្រសិនបើ​ជំនួប​ខាងលើ​ពិតជា​អាច​កើតឡើង​។

ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍ Bonucci បាន​និយាយ​ថា​៖ «​ពួក​យើង​នឹង​រង់ចាំ​មើល​ថា នឹង​មិន​មានរឿង​អ្វី​កើតឡើង​នៅ​លើ​ទីលាន​។ Ronaldo ដឹង​ច្បាស់​ហើយ ថា​គាត់​នឹង​ត្រូវ​រង​នូវ​ភាព​ឈឺចាប់​។ ពួក​យើង​នឹង​ផ្តោត​ទៅ​លើ​ការ​ប្រកួត​ឲ្យ​បាន​ល្អ ហើយ​ខ្ញុំ​ជឿជាក់​ថា​យើង​នឹង​ធ្វើ​បាន​ល្អ​ក្នុង​ពីរ​ប្រកួត​នេះ​»៕