បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GOAL នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថាក្លឹប Aston Villa កំពុងជួបបញ្ហា ដោយសារតែកូវីដ១៩។ ក្នុងនោះអ្នកគ្រប់គ្រង់ក្រុម Aston Villa គឺលោក Steven Gerrardមិនបានមកដឹកនាំក្រុមនោះទេ ព្រោះតែលោកត្រូវបានបញ្ជាក់ថាវិជ្ជមានកូវីដ១៩។ ដូច្នេះការប្រកួតយប់នេះរបស់ Aston Villa គឺមិនមានការដឹកផ្ទាល់ពីសំណាក់លោក Steven Gerrard៕