សម្តេច​តេ​ជោ បញ្ជាក់​ថា​ថ្ងៃនេះ​កម្ពុជា​រក​ឃើញ​ករណី​កូ​វី​ដ​១៩ បំប្លែង​ថ្មី “​អូ​មី​ក្រុង​” ចំនួន ១៥​ករណី សុទ្ធតែ​ជា​ករណី​នាំ​ចូល

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ឱកាស​សម្តេច​បាន​អញ្ជើញ​ទទួល​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វី​ដ​១៩ Pfizer ចំនួន​ជាង ២.៣៥​លាន​ដូ​ស ដែល​ជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី នា​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា នៅ​ថ្ងៃនេះ ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី មាន​រហូត​ទៅ​ដល់​១៥​ករណី ហើយ​១៥​ករណី​នេះ គឺ​សុទ្ធសឹងតែ​ជា​ការ​នាំ​ចូល​ទាំងអស់ ហើយ​គឺជា​ប្រភេទ (​អូ​មី​ក្រុង​) តែ​ម្តង ប៉ុន្មាន​ថ្ងៃ​រួច​មក​ហើយ ការ​ឆ្លង​របស់​យើង​នៅ​សល់​៣ ឬ​៤​ករណី ឬ​៥​ករណី​ហើយ​ករណី​ភាគច្រើន គឺ​ករណី​នាំ​ចូល​៕

ប្រភព៖ Freshnews