អតីតគ្រូបង្វឹក Chelsea, Manchester United និង Tottenham ទើបតែបានចូលរួមជាមួយ Roma នៅរដូវក្តៅ ប៉ុន្តែរបាយការណ៍នៅប្រទេសនីហ្សេរីយ៉ាអះអាងថា គាត់បានពិភាក្សាអំពីតំណែងទំនេររបស់ពួកគេនៅមុនព្រឹត្តិការណ៍ African Cup of Nations។
សហព័ន្ធកីឡាបាល់ទាត់ នីហ្សេរីយ៉ា បានផ្ដល់ដំណឹងទៅលោក Jose Mourinho អំពីការចាប់អារម្មណ៍ចង់បានរូបលោក មកកាន់តំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិ នេះបើតាមការអះអាងរបស់ ប្រធានសហព័ន្ធ។
ក្រុមនីហ្សេរីយ៉ា បច្ចុប្បន្នមិនមានអ្នកចាត់ការក្រុម បន្ទាប់ពីបញ្ចប់តំណែងលោក Gernot Rohr កាលពីដើមខែនេះ ស្របពេលការប្រកួតព្រឹត្តិការណ៍ African Cup of Nations នៅសល់តែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ។
ប្រធានសហព័ន្ធកីឡាបាល់ទាត់នីហ្សេរីយ៉ាលោក Amaju Pinnick ចង់តែងតាំងអ្នកចាត់ការដែលអាចរ៉ាប់រងតួនាទីនេះ ដើម្បីនាំនីហ្សេរីយ៉ាប្រជែងជើងឯក African Cup of Nation។
ហើយលោក Pinnick បានទម្លាយថា ពួកគេបានកំណត់គោលដៅនាំយកអ្នកចាត់ការ Mourinho របស់ក្លិប Roma មុនព្រឹត្តិការណ៍ប្រកួតនេះមកដល់។
លោក Mourinho បានមកដឹកនាំ Roma កាលពីរដូវក្ដៅកន្លងទៅ ប៉ុន្ដែវាហាក់ដូចជាប្រឈមនឹងស្ថានភាពលំបាកនៅអ៊ីតាលី ដោយនិយាយរិះគន់កូនក្រុមជារឿយៗក្រោយបរាជ័យការប្រកួត ជាពិសេសកាលចាញ់ Bodo Glimt ៦-១ ក្នុងការប្រកួត Europa League៕