West Ham មាន​ឪ​កាស​នាំ​យក Januzaj មក​អង់គ្លេស​វិញ ព្រោះ​មូលហេតុ​មួយ​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Todofichajas នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ក្លឹ​ប West Ham និង Barcelona កំពុង​តែ​មាន​ដំណឹង​លិចលឺ​ជុំវិញ​ការ​ចុះហត្ថលេខា​យក​កីឡាករ​របស់ Real Sociedad គឺ Adnan Januzaj​។

ក្លឹ​ប​ទាំង​២ ចាប់អារម្មណ៍​នឹង​យក​កីឡាករ​វ័យ ២៦​ឆ្នាំ​នេះ ក្នុង​លក្ខខណ្ឌ​គ្មាន​តម្លៃ​ខ្លួន នៅ​ពេល​ដែល​កុងត្រា​របស់​គាត់​ត្រូវ​បាន​បញ្ចប់​នៅ​រដូវក្តៅ​ខាង​មុខ​។

West Ham គឺ​មាន​អ​ទិ​ភាព​ខ្លាំង​ក្នុង​ការ​នាំ​យក Januzaj ក៏​ព្រោះតែ​លោក David Moyes គឺជា​អតីត​អ្នកចាត់ការ​ក្លឹ​ប Manchester United ដែល​បាន​ផ្តល់​ឪ​កាស​អោយ Januzaj លេង​ក្នុង​ជម្រើស​ដំបូង​ក្នុង​ឆ្នាំ​២០១៣-២០១៤៕