មាន​ទាំងប្រុស និង​ស្រី​!! សុទ្ធតែ​អ្នក​ចូល​ចេញលេង​អាប៉ោង

0

នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង ១២ : ២៥ នាទី កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បាន​ចុះ​បង្ក្រាប​កន្លែង​លេងល្បែង​ស៊ីសង​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ព្រៃ​ជាប់ជើង​ភ្នំ​ខាងត្បូង​ភូមិ​ម្កាក់ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ៖ ឃាត់​មនុស្ស​ចំនួន ១៤ នាក់ ស្រី ៦​នាក់ ក្នុង​រង្វង់​ប្រតិបត្ដិការ​ដោយ​សមត្ថកិច្ច​ធ្វើការ​ចាប់​យក​និង​ដកហូត​សម្ភារៈ​ភស្ដុ​តាង​រួម​មាន​៖
– មេអាប៉ោង ៤ គ្រាប់
– ចាន​បាញ់អាប៉ោង ១
– ផ្តិល ១
– កំរាល​ក្រាល ១
-​ម៉ូតូ ៤ គ្រឿង
-​លុយ​ខ្មែរ​ចំនួន ៤ ៩២៦ ៣០០​រៀល ( បួន​លាន​កៅសិប​ពីរ​ម៉ឺន ប្រាំមួយ​ពាន់​បី​រយ​រៀល ) លុយ​ដុល្លា ១$ ( មួយ​ដុល្លា ) ។

បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​បាន​នាំ​យក​មក​អធិការដ្ឋាន​នគ​បាល​ស្រុក ដេ​ី​ម្បី​សាកសួរ​បំពេញ​នីតិវិធី​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ចំណាត់ការ​តាម​និ​តិ​វី​ធី​៕