ស​ង្វែ​ក​ណាស់​! ប្តី​អង្គុយ​យំ​អោប​សព​កូនស្រី​អាយុ ២​ឆ្នាំ ខណៈ​ប្រពន្ធ​របួសធ្ងន់ ដោយសារ​ឡាន​បែន​ដឹក​ដី​បុក​ពីក្រោយ

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ៩:២០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំនុច ផ្លូវ​បេតុង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ រវាង​រថយន្ត​បែន​ដឹក​ដី​ជាមួយនឹង​ម៉ូតូ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​បណ្តាល​អោយ​ក្មេង​ស្រី​អាយុ ២​ឆ្នាំ​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ម្តាយ​របស់​ក្មេង​ស្រី​ខាងលើ​បាន​រង​របួសធ្ងន់​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ​។ អ្វី​ដែល​កាន់តែ​ធ្វើ​អោយ​សោកសៅ​នោះ គឺ​ឪពុក​ជន​រង​គ្រោះ បាន​ត្រឹម​មក​អង្គុយ​យំ​អោប​សព​កូនស្រី ដែល​កំពុង​ពេញ​ស្រឡាញ់ បែរជា​ត្រូវ​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​ទៅ​វិញ​។ ចំពោះ​មូលហេតុ​បង្ក​អោយ​មាន​គ្រោះថ្នាក់​នេះ គឺ​ព្រោះតែ​ទ្បាន​ធំ​បែន​ដឹក​ដី​បុក​កិន​ប្រពន្ធ​កូន​គាត់​កំពុង​ជិះ​ម៉ូតូ​ចំ​ពី​ក្រោ​យុ​៕