ក្លឹ​ប​ធំ​ៗ​នៅ​អ៊ី​តា​លី ប្រជែង​គ្នា​ចង់បាន​កីឡាករ​ម្នាក់​របស់ Sassuolo

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Calciomercato នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា​ក្លឹ​ប Inter, Milan, Juventus និង Roma កំពុង​ប្រកួតប្រជែង​គ្នា​យក​ខ្សែបម្រើ Davide Frattesi របស់​ក្លឹ​ប Sassuolo​។

កីឡាករ​វ័យ ២២​ឆ្នាំ​រូប​នេះ​បាន​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កំពុង​មក​ប្រកួត​នៅ​ក្រប​ខណ្ឌ​អ៊ី​តា​លី ដែល​ធ្វើ​អោយ​គេ​ទទួល​បានការ​ចាប់អារម្មណ៍​ក្នុង​ការ​ផ្លាស់​ប្តូរ​នៅ​ឆ្នាំ​២០២២​នេះ​។

Frattesi ចាប់ផ្តើម​អាជីព​ពី​ក្រុម​យុវជន​របស់ Roma មុន​នឹង​ធ្វើការ​ប្តូរ​ទៅ​ក្លឹ​ប Sassuolo​។ ហើយ​ពេល​នេះ គេ​ជឿជាក់​ថា​គាត់​នឹង​អាច​ធ្វើការ​ផ្លាស់​ប្តូរ​មក​កាន់​ទឹកដី​អ៊ី​តា​លី​វិញ ដោយ​ក្នុង​នោះ​មាន​ក្លឹ​ប Inter, Mailan, Roma ឫ​ក៏ Juventus ដែល​ចង់បាន​រូបគេ​៕