កាប់​លើក​ទី​១​មិន​អស់ចិត្ត​! តាម​កាប់​លើក​ទី​២ ដល់​ពេទ្យ​តែ​ម្តង

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ០០:២០​នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​ករណី​កាប់​គ្នា​មួយ​បាន​កើត​នៅ​ចំណុច​ផ្លូវ​លេខ​៤៧ មុខ​មន្ទីរ​ពហុ​ព្យាបាល សុខចិត្ត​ដូនពេញ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

បើ​តាម​ប្រភព​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​បាន​ធ្វើការ​សកម្មភាព​ដេញ​កាប់​ពួក​គេ​នោះ គឺ ក្រុម “CKC + បុរី​កីឡា BRKL” ដែល​កាប់​នៅ​ចំនុច​ផ្លូវ​២៤០ ជិត​សួន​វត្ត​បទុម​វ​តី បណ្តាល​អោយ​រង​របួសធ្ងន់​ម្នាក់ ហើយ​ក្រុម​នោះ​ក៏​បាន​នាំ​គ្នា​រត់​បាត់​ស្រមោល​តែ​ម្តង​។ ខណៈ​ពេល​ដែល​ដឺ​ក​ជន​រង​គ្រោះ​មក​ដល់​មន្ទីរ​ពហុ​ព្យាបាល សុខចិត្ត​ដូនពេញ ក្រុម​ជនសង្ស័យ​ដ​ដែរ បាន​តាម​មក​កាប់​ម្តងទៀត​ជា​លើក​ទី​២​។ ក្នុង​នោះ​ក្រុម​ជនសង្ស័យ​បាន​យក​ឯកសារ​កាត​គ្រី​ក្រោម​កែបម៉ូតូ រួច​ដក​សោរ​ម៉ូតូ​យក​ទៅ​បាត់ បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ​៣​គ្រឿង (Nex ១​គ្រឿង Scoopy ២​គ្រឿង​)៕