បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Star នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា Joao Cancelo កំពុងស្ថិតនៅក្នុងការចរចាកុងត្រាថ្មីជាមួយនឹងក្លឹប Manchester City។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបញ្ជាក់អំពីការបន្តកុងត្រាថ្មីនៅទឹកដី Etihand Stadium រហូតដល់ឆ្នាំ២០២៥។ ប៉ុន្តែក្រុមម្ចាស់ជើងឯក Premier League នេះមានបំណងចង់ឱ្យគាត់នៅលក្ខខណ្ឌថ្មី។
Cancelo នឹងត្រូវបានផ្តល់ប្រាក់ឈ្នួល ១០ម៉ឺន ផោនក្នុងមួយសប្តាហ៍ ដែលកើនឡើងនៅរដូវក្ដៅក្រោយ។ នេះ ជារង្វាន់សម្រាប់ការលេងដ៏អស្ចារ្យរបស់គាត់អោយក្រុម Man City នៅរដូវកាលនេះ៕