ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់ បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ២៧១ មុខមន្ទីរពេទ្យរុស្សី ដល់មុខក្លោងទ្វារវត្តសន្សំកុសល ដោយឲ្យប្រជាពលរដ្ឋដាក់លក់សម្ភារ:ផ្សេងៗចូលក្នុងផ្ទះ ដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ថ្មើរជើងធ្វើចរាចរណ៍ និងបានជួយសម្រួលចរាចរណ៍ ដើម្បីបញ្ជៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍៕