ភ្នាក់ងារ Mino Raiola បានផ្តល់យោបល់ថា Matthijs de Ligt នឹងចាកចេញពី Juventus នៅចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករអន្តរជាតិហូឡង់វ័យ ២២ឆ្នាំរូបនេះ បានចូលរួមជាមួយ Juve ក្នុងកិច្ចព្រមព្រៀង ៦៧,៥ លានផោនពី Ajax ក្នុងឆ្នាំ ២០១៩ ហើយក្លឹបអ៊ីតាលីឥឡូវនេះ កំពុងស្វែងរកលទ្ធភាពនៃការផ្ទេររូបគេ ដោយសារតែបញ្ហាហិរញ្ញវត្ថុ។
យោងតាមរបាយការណ៍បានអះអាងថា De Ligt ត្រូវបានផ្តល់ជូនទៅ Chelsea រួចហើយនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយក្រុមរបស់លោក Thomas Tuchel ប្រឈមមុខនឹងការរំពឹងទុកនៃការបាត់បង់ Antonio Rudiger, Cesar Azpilicueta និង Andreas Christensen ក្នុងការផ្ទេរដោយឥតថ្លៃខ្លួន នៅពេលដែលកិច្ចសន្យារបស់ពួកគេផុតកំណត់នៅឆ្នាំក្រោយ។
យ៉ាងណាមិញ ភ្នាក់ងាររបស់ De Ligt លោក Raiola បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ NRC យ៉ាងច្បាស់ថា ខ្សែការពារកណ្ដាលរបស់សេះបង្កង់ Juventus ទំនងជានឹងចាកចេញពី Serie A៕