Trippier រៀបចំ​ខ្លួន​នឹង​ត្រលប់​មក​កាន់​ទឹកដី​អង់គ្លេស​វិញ​ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ TalkSPORT នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២១ បានអោយ​ដឹង​ថា Kieran Trippier នឹង​ផ្លាស់​ប្តូរ​មក​កាន់​ក្លឹ​ប Newcastle ក្នុង​តម្លៃ ២៥​លាន​ផោន នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​ខាង​មុខ​។

កីឡាករ​ខ្សែការពារ​ខាងស្តាំ​របស់​ជម្រើសជាតិ​អង់គ្លេស ដែល​កំពុង​លេង​នៅ​ទឹកដី​អេ​ស្ប៉ា​ញ ជាមួយ Atletico Madrid រូប​នេះ​។ ហើយ​ក៏​ជា​អតីត​កីឡាករ​ឆ្នើម​នៅ Burnley និង Tottenham បាន​រៀបចំ​ខ្លួន​ក្នុង​កាល​វិល​ត្រលប់​មក​កាន់​ទឹកដី​អង់គ្លេស​វិញ​ហើយ​៕