កីឡាករ Amadou Haidara បានឆ្លើយតបទៅនឹងការផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Manchester United ហើយបានសារភាពថា គាត់ក៏ជាអ្នកគាំទ្រក្លឹបមួយនេះតាំងពីកុមារភាព។
អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុមបិសាចក្រហមលោក Ralf Rangnick ត្រូវបានគេរាយការណ៍ថា ចង់បានខ្សែបម្រើសញ្ជាតិម៉ាលីវ័យ ២៣ឆ្នាំរូបនេះ មកចុះហត្ថលេខាដំបូងគេ ចាប់តាំងពីគាត់មកជំនួសតំណែងលោក Ole Gunnar Solskjaer នៅ Old Trafford ។
គួរបញ្ជាក់ថា Haidara បានវិវឌ្ឍន៍ខ្លួនជាកីឡាករដ៏សំខាន់បំផុតម្នាក់របស់ RB Leipzig ហើយ Rangnick បានចុះហត្ថលេខាលើគាត់ ខណៈពេលដែលគាត់នៅក្លឹបអាល្លឺម៉ង់។
Haidara បានប្រាប់ Bild ថា «មនុស្សគ្រប់រូបតែមានក្រុមដែលខ្លួនចូលចិត្តកាលពីក្មេង។ ហើយក្រុមដែលខ្ញុំចូលចិត្តគឺ Manchester United» ។
«ខ្ញុំជាអ្នកគាំទ្រដ៏ធំរបស់ Cristiano Ronaldo ខ្ញុំចូលចិត្ត Paul Scholes, Patrice Evra, Edwin van der Sar, Anderson»៕