អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Thomas Tuchel បានបញ្ជាក់ថា N’Golo Kante នឹងត្រលប់មកក្រុមវិញសម្រាប់ការប្រកួត Premier League នៅថ្ងៃព្រហស្បតិ៍ជាមួយ Everton ។
កីឡាករអន្តរជាតិបារាំងរូបនេះ មិនបានលេងចាប់តាំងពីការទទួលជ័យជម្នះ ៤-០ លើក្រុម Juventus កាលពីខែវិច្ឆិកា ដោយ Chelsea បានឈ្នះត្រឹមតែពីរប្រកួតក្នុងចំណោម ៥ ប្រកួតរបស់ពួកគេក្នុងរយៈពេលនោះ។
ក្រុមតោខៀវក៏អវត្តមាន Mateo Kovavic និង Jorginho ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែល Tuchel បង្ខំឱ្យដាក់ Reece James លេងនៅតំបន់កណ្តាលក្នុងការប្រកួត Champions League របស់ពួកគេជាមួយ Zenit St Petersburg ។
យ៉ាងណាមិញលោក Tuchel បានប្រាប់សន្និសីទកាសែតកាលពីថ្ងៃពុធនេះថា N’Golo Kante នឹងត្រលប់មកអង្គុយកៅអីបម្រុងវិញ នៅថ្ងៃស្អែក ហើយគាត់បានធ្វើការហ្វឹកហាត់ ពីរលើកចុងក្រោយ ៕