Thomas Tuchel ទទូចថាគាត់ «មិនមានការសោកស្តាយ» ចំពោះការបញ្ជូន Conor Gallagher ឱ្យខ្ចីជើងនៅរដូវកាលនេះទេ។
ខ្សែបម្រើវ័យ ២១ឆ្នាំរូបនេះ បានចូលរួមជាមួយ Crystal Palace ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលក្នុងរដូវក្តៅ ហើយបានរីករាយនឹងការចាប់ផ្តើមជីវិតថ្មីនៅ Selhurst Park ដោយស៊ុតបញ្ចូលទីបាន ៦ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ លើក។
ការបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ ថែមទាំងបានមើលឃើញថា គាត់មានទំនាក់ទំនងជាមួយនឹងការហៅត្រឡប់មកក្លឹបវិញ នៅក្នុងខែមករា។
ទោះជាយ៉ាងណា មុនពេលការប្រកួតរបស់ Chelsea ជាមួយ Everton នៅយប់ថ្ងៃព្រហស្បតិ៍ លោក Tuchel ត្រូវបានសួរថា តើគាត់មានការសោកស្តាយចំពោះការមិនរាប់បញ្ចូល Gallagher នៅក្នុងផែនការរបស់គាត់ដែរឬទេ។
លោក Tuchel បានឆ្លើយថា «មិនមានការសោកស្តាយទេ ព្រោះវាហាក់ដូចជាការសម្រេចចិត្តដ៏ល្អឥតខ្ចោះសម្រាប់គាត់ ហើយនោះជាអ្វីដែលយើងបានពិភាក្សាសម្រាប់គាត់នៅរដូវក្តៅ»៕