ក្រុមមេឃខៀវ Manchester City ធ្វើបានយ៉ាងល្អក្នុងការទទួលជ័យជម្នះលើក្រុម Leeds កាលពីថ្ងៃអង្គារ ខណៈដែលអ្នកចាត់ការរបស់ពួកគេលោក Pep Guardiola បានបំបែកកំណត់ត្រា Premier League ដោយបានយកឈ្នះ Leeds ក្នុងលទ្ធផល ៧-០ នៅកីឡដ្ឋាន Etihad កាលពីថ្ងៃអង្គារ។
ក្នុងនោះ Kevin De Bruyne ជាកីឡាករដែលរកគ្រាប់បាល់បានពីរគ្រាប់មុនគេ ដោយកីឡាករ Phil Foden, Jack Grealish, Riyad Mahrez, John Stones និង Nathan Ake ក៏បានស៊ុតបញ្ចូលទីផងដែរ។
ជ័យជម្នះនេះ គឺជាការប្រកួតដ៏ធំបំផុតទីពីររបស់ Manchester City នៅក្នុងក្របខ័ណ្ឌកំពូល បន្ទាប់ពីជ័យជម្នះ ៨-០ របស់ពួកគេលើ Watford ក្នុងឆ្នាំ ២០១៩៕