វីរបុរសបាល់ទាត់របស់ក្លិបបិសាចក្រហម Man Utd លោក បានទម្លាយថា Cristiano Ronaldo កំពុងលេងខុស Role នៅក្លឹបបច្ចុប្បន្នក្នុងទឹកដីអង់គ្លេស។ យកល្អគួរតែផ្លាស់ប្តូរទៅ Role មួយផ្សេងទៀត ទើបអាចជំរុញឲ្យគេក្លាយជាកីឡាករល្អជាងនេះ។
គួរបញ្ជាក់ថា CR7 ៣៦ ឆ្នាំនៅរដូវកាល ២០២១/២២ គេបង្ហាញខ្លួនសរុបឲ្យបិសាចក្រហមចំនួន ១៨ ប្រកួត រកបាន ១៣ គ្រាប់ និង Assist ២ លើក។ តែតាមការយល់ឃើញរបស់ Sheringham ជឿថា បើគេអាចលេងតំណែងប្រយុទ្ធស្លាប នោះគឺកាន់តែល្អជាងនេះថែមទៀត។
ក្នុងបទសម្ភាសន៍ ជាមួយ Football London លោក Sheringham ថា៖ «ខ្ញុំមើលឃើញថា Ronaldo គេមិនមែនជាខ្សែប្រយុទ្ធកណ្តាលចំតួនោះទេ សម្រាប់ខ្ញុំគេគួរតែលេងនៅតំណែងអាវលេខ ១០ ឬប្រយុទ្ធស្លាបទើបល្អជាង»។
លោកបន្តថា៖ «Ronaldo គេអាចលោតតែតបាល់បញ្ចូលទី អ្នកគិតថាគេលេងតំណែងហ្នឹងបានល្អហើយ តែជាក់ស្តែងទៅ របៀបលេងរបស់គេមិនដូចជា Harry Kane ឬ Karim Benzema នោះទេដោយ Ronaldo សង្កេតមើលទៅគេចូលចិត្តរត់ចូលក្នុងប្រអប់ រត់ចុះឡើង ទៅមក ខុសពីប្រយុទ្ធចំតួ លេងចាំតែយកបាល់ស៊ុតមុខទីប៉ុណ្ណោះ ដូច្នេះតំណែងពីរហ្នឹងគឺវាខុសគ្នា»។
គួរបញ្ជាក់ថា Ronaldo ធ្លាប់លេងទាំងបីតំណែង មានប្រយុទ្ធស្លាបឆ្វេង ស្លាបស្តាំ និងកណ្តាល ប៉ុន្តែគ្រាប់បាល់ភាគច្រើន ដែលគាត់សម្រេចបាន គឺនៅពេលលេងតំណែងប្រយុទ្ធស្លាបឆ្វេង (LW) ជាពិសេសគឺពេលលេងឲ្យក្លឹប Real Madrid៕