បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា ភ្នាក់ងារ Mino Raiola បានប្រាប់ Sport1 ចំពោះអនាគតរបស់ Paul Pogba ថា “ពួកយើងទទួលបានសំណើរជាច្រើនសម្រាប់ Pogba។ ក្នុងនោះក៏មានសំណើរសុំបន្តកុងត្រាថ្មីរបស់ Man Utd ផងដែរ។ ពួកយើនឹងមើលសិនថាមួយណាជាជម្រើសល្អសម្រាប់ Pogba”។
Mino Raiola បន្ថែមថា “Pogba ទៅកាន់ FC Bayern? មិនអាចទៅរួចទេ ពីព្រើពួកគាត់មិនអាចអោយនៅប្រាក់ខែដែលគាត់ចង់បាននោះទេ”៕