ព្រោះតែ​មូលហេតុ​មួយ​នេះ ធ្វើ​អោយ​បុរស​ម្នាក់​សម្រេចចិត្ត​បញ្ចប់ជីវិត​ចោល​ប្រពន្ធ

0

ប៉ៃលិន​៖ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២១​កន្លង​មក​មាន​ករណី​បុរស​ម្នាក់​បាន​លោត​សម្លាប់​ខ្លួន​ពីលើ​ស្ពាន បង្ក​ការ​អោយ​ភ្ញាក់ផ្អើល​នៅ​ត្រង់​ស្ពាន​តារា​ប​ស្ទឹង​ប៉ៃលិន ក្នុងភូមិ​ទួល​ល្វា ខេត្ត​ប៉ៃលិន​។

បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​លោត​សម្លាប់​ខ្លួន​មានឈ្មោះ សាន់ ច័ន្ទ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ ឃុំ​ខាងលើ​។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​អោយ​ជន​សម្រេចចិត្ត​លោត​សម្លាប់​ខ្លួន​បញ្ចប់​ជិ​វិត​នេះ​ដោយសារ​តែ​ជំងឺមហារីក ដំណាក់កាល​ចុង​ក្រោយ​។ ​ក្រោយ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​រួច​ក៏​បាន​ប្រគល់​សព​ជូន​ទៅ​ប្រពន្ធ​និង​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​៕

ប្រភព៖ សហការី