ពិតណាស់ស្ថានភាពរបស់ក្លឹបអ្នកមានបុណ្យ Barcelona នៅរយៈពេលចុងក្រោយនេះ កាន់តែធ្លាក់ដុនដាបខ្លាំង ដោយក្រៅពីធ្លាក់ទម្រង់លេងក្នុងលីគ ឥឡូវមកដល់ពានអឺរ៉ុប UEFA Champions League ក៏ខកខានឱកាសឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយថែមទៀត។
ទន្ទឹមនឹងនោះ ក្លឹបក៏ទាមទារឲ្យកាត់បន្ថយថ្លៃពលកម្មមួយផ្នែកផងដែរ ដើម្បីជួយសម្រាលបន្ទុកចំណាយ ក្នុងគោលដៅដោះស្រាយបញ្ហាវិបត្តិហិរញ្ញវត្ថុ ដែលក្លឹបកំពុងជួបប្រទះ។
យ៉ាងណាមិញ ខ្សែបម្រើការពារ Sergio Busquets ក៏ត្រូវបានគេរាយការណ៍ថា កំពុងរកផ្លូវចង់ដើរចេញ ហើយសម្លឹងឃើញក្រុមដែលដឹកនាំដោយគ្រូចាស់លោក Pep Guardiola គឺ Man City ជាទ្រនំដែលគេចង់ផ្ទេរទៅចូលរួមជាមួយ។
កីឡាករអេស្ប៉ាញវ័យ ៣៣ឆ្នាំរូបនេះ គេបានផ្លាស់មកចូលរួមនៅឈុតធំ Barcelona តាំងពីឆ្នាំ ២០០៨ គិតមកពេលនេះគឺច្រើនជាងមួយទសវត្ស ខណៈដែលសុពលភាពកុងត្រានឹងត្រូវផុតនៅចុងខែ មិថុនា ឆ្នាំ ២០២៣។ នេះវាអាស្រ័យលើការសម្រេចរបស់ភាគីក្លឹប Man City ថាចង់បានកីឡាករអេស្ប៉ាញរូបនេះដែរឬ អត់៕