ភ្នំពេញ៖ នៅវេលាម៉ោង ០៨និង១៥នាទីព្រឹក ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចសំណង់មិនរៀបរយ សិ្ថតនៅផ្លូវជាតិលេខ៥ ក្រុមទី០៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ដែលមានម្ចាស់ទីតាំងឈ្មោះ លី ភឿង ភេទ ស្រី អាយុ ៧០ ឆាំ្ន មុខរបរ នៅផ្ទះ សម្រាប់មូលហេតុបង្កអោយមានអគ្គីភ័យ គឺបណ្តាលមកពីឆ្លង់ចរន្តអគិ្គសនី ។ ក្នុងនោះបណ្តាលអោយខូចខាតសម្ភារៈ មានឆេះផ្ទះទំហំ ០៤x០៥ ម៉ែត្រ ចំនួន ១២ខ្នងនឹង ផ្ទះទំហំ ០៧x១៤ ម៉ែត្រ ចំនួន ០៥ខ្នង ។ ក្នុងនោះបានប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ២៣ គ្រឿង ប្រេីប្រាស់ទឹកអស់ ២៣រថយន្ត ស្មើរនឹង ៩២ម៉ែត្រគូប ។
ដែលមានរថយន្តជំនួយអន្តរាគមន៍:
– រថយន្តក្រសួងមហាផៃ្ទចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន សើ្មនឹង ០៨ម៉ែត្រគូប ។
– អូប័រការិយាល័យចរាចរណ៍ផ្លូវទឹកចំនួន ០២ គ្រឿង ។
– រថយន្តសាលាខណ្ឌឫស្សីកែវចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត សើ្មនឹង ០៤ម៉ែត្រគូប ។
– ម៉ាសុីនបូមទឹកសាលាសង្កាត់ច្រាំងចំរេះទី០២ ចំនួន ០១គ្រឿង ។
– រថយន្តOCICទីក្រុងជ្រោយចង្វារចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្ត សើ្មនឹង ១២ម៉ែត្រគូប ។
– រថយន្តក្រុមហ៊ុនស្រាបៀរGanzbergចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ រថយន្ត សើ្មនឹង ០៨ម៉ែត្រគូប ។
– ពន្លត់ចប់ : នៅវេលាម៉ោង ០៩និង៤៥ព្រឹក ថ្ងៃខែឆ្នាំដដែល៕