កីឡាករ ៥​រូប​ដែល​នឹង​អាច​វិល​ត្រលប់​ទៅ​ក្របខ័ណ្ឌ Premier League ក្នុង​ខែមករា​នេះ

0

ក្រប​ខណ្ឌ Premier League កំពុង​ទន្ទឹងរង់ចាំ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​រដូវរងា ខណៈ​ដែល​ក្លឹ​ប​កំពុង​រៀបចំ​ចុះហត្ថលេខា និង​លក់​កីឡាករ​។ ទីផ្សារ​នា​ខែមករា​មិន​មាន​ភាព​មមាញឹក​ដូច​រដូវក្តៅ​ទេ ប៉ុន្តែ​វា​នៅ​តែ​មាន​សារៈសំខាន់​ចំពោះ​មហិច្ឆតា​របស់​ក្រុម​និ​មួយ​ៗ​។

ក្លឹ​ប Premier League មួយ​ចំនួន​ត្រូវ​ធ្វើការ​កែប្រែ​ខ្លះ​ៗ ចំពោះ​ក្រុម​របស់​ពួក​គេ​នៅ​រដូវ​កាល​នេះ​។ ដូច្នេះ​ហើយ យើង​អាច​រំពឹង​ថា​ពួក​គេ​នឹង​មាន​សកម្មភាព​ក្នុង​ខែមករា​។ វា​អាច​ក្លាយជា​សង្វា​ក់​នៃ​ព្រឹត្តិការណ៍​ដ៏​គួរ​ឱ្យ​រំភើប​ក្នុង​រដូវរងា​នេះ​។

មិនមែន​គ្រប់​កីឡាករ​ដែល​ជោគជ័យ​ក្នុង Premier League សុទ្ធតែ​ធ្វើ​បាន​ល្អ​នៅ​ពេល​ពួក​គេ​ចាក​ចេញពី​ប្រទេស​អង់គ្លេស​នោះ​ទេ​។ កីឡាករ​កំពូល​ៗ​ជា​ច្រើន​របស់​លី​គ​អង់គ្លេស​បាន​ជ្រើសរើស​ចាកចេញ​ទៅ​លេង​ក្នុង​លី​ក​ផ្សេង​ៗ ប៉ុន្តែ​មិន​អាច​ស្វែងរក​ទម្រង់​លេង​ដូច​គ្នា​បាន​ទេ​។

សម្រាប់​ទីផ្សារ​រដូវរងា​នេះ បាន​បង្ហាញ​ពី​ឱកាស​មាស​សម្រាប់​ពួក​គេ​ក្នុង​ការ​ត្រលប់​មក​លេង​ក្នុង​ប្រទេស​អង់គ្លេស​ម្ដងទៀត​។ សូម​ក្រឡេក​មក​មើល​កីឡាករ​កំពូល​ៗ​ចំនួន ៥​នាក់​ដែល​អាច​ត្រឡប់​ទៅ Premier League វិញ​ក្នុង​ខែមករា​៖
#៥ Aaron Ramsey របស់​ក្លឹ​ប Juventus
#៤ Renato Sanches របស់​ក្លឹ​ប Lille
#៣ Kieran Trippier របស់​ក្លឹ​ប Atletico Madrid
#២ Philippe Coutinho របស់​ក្លឹ​ប Barcelona
#១ Eden Hazard របស់​ក្លឹ​ប Real Madrid