អតីត​អ្នកចាំទី Aston Villa ថា​អ្នកចាំទី​ម្នាក់​នេះ ល្អ​បំផុត​នៅ Premier League

0

Shay Given បាន​ហៅ​អ្នកចាំទី Ederson របស់ Manchester City ថា​ជា​អ្នកចាំទី​ល្អ​បំផុត​នៅ Premier League ។ អតីត​អ្នកចាំទី Aston Villa បាន​អះអាង​ថា កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ បាន​ជួយ​ក្រុម​មេឃ​ខៀវ​យ៉ាងច្រើន​។

Manchester City បាន​ចុះហត្ថលេខា​លើ Ederson នៅ​រដូវក្តៅ​ឆ្នាំ ២០១៧ ហើយ​អ្នកចាំទី​សញ្ជាតិ​ប្រេ​ស៊ី​ល បាន​ក្លាយជា​អ្នកចាំទី​ជម្រើស​ដំបូង​របស់​ពួក​គេ​ចាប់តាំងពី​ពេល​នោះ​មក​។ គាត់​មាន​ទម្រង់​លេង​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​មេឃ​ខៀវ ហើយ​ការ​បញ្ជូន​បាល់​របស់​គាត់​ជា​រឿយ​ៗ ធ្វើ​ឱ្យ​គាត់​ខុស​ពី​អ្នកចាំទី​ផ្សេង​ទៀត​នៅ​ក្នុង Premier League ។

Shay Given ជឿជាក់​ថា​កីឡាករ​របស់ Manchester City ជា​អ្នកចាំទី​ល្អ​បំផុត​ក្នុង​ប្រទេស​អង់គ្លេស​នា​ពេល​បច្ចុប្បន្ន​នេះ បើ​ទោះបីជា Alisson របស់ Liverpool រារាំង​គាត់​មិន​អោយ​ចូល​ជម្រើស​ដំបូង​របស់​ប្រេ​ស៊ី​ល​ក៏​ដោយ​។ និយាយ​ទៅ​កាន់ Ladbrokes គាត់​បាន​និយាយ​ថា​៖

«​ខ្ញុំ​បាន​ជួប Ederson ច្រើន​ដង ពេល​ខ្ញុំ​ទៅ​ប្រកួត​នៅ Manchester City ហើយ​សូ​ម្បី​តែ​មើល​គាត់​កំ​ដៅ​សាច់ដុំ​ក៏​អស្ចារ្យ​ដែរ​។ បើ​អ្នក​ណា​ម្នាក់​ចង់​ក្លាយជា​អ្នកចាំទី ខ្ញុំ​ចង់​ជំរុញ​ឱ្យ​ពួក​គេ​មើល​គាត់​។ អ្នក​អាច​រៀនសូត្រ​បាន​ច្រើន​ពី​គាត់​។ Alisson កំពុង​រារាំង​គាត់​ចេញពី​ជម្រើស​ដំបូង​របស់​ក្រុម​ប្រេ​ស៊ី​ល ប៉ុន្តែ​ខ្ញុំ​នៅ​តែ​និយាយ​ថា Ederson ប្រហែលជា​ល្អ​បំផុត សម្រាប់​អ្នកចាំទី​នៅ Premier League»​។

«​កំរិត​គឺ​ខ្ពស់​ណាស់​ក្នុង​ការ​ប្រៀបធៀប​ជាមួយ Edouard Mendy និង David de Gea ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត Ederson តាំងពី​គាត់​មក​ដល់ Etihad»៕