Kylian Mbappe បានឈានដល់ចំណុចសំខាន់មួយទៀតក្នុងអាជីពដ៏ភ្លឺស្វាងរបស់គាត់ ដោយក្លាយជាកីឡាករក្មេងបំផុតដែលអាចរកបាន ៣០ គ្រាប់ក្នុងក្របខ័ណ្ឌ Champions League ដោយបំបែកកំណត់ត្រាពីមុន ដែលគ្រប់គ្រងដោយមិត្តរួមក្រុម PSG កីឡាករ Lionel Messi ។
ពិតណាស់ ខ្សែប្រយុទ្ធបារាំង វ័យ ២២ឆ្នាំរូបនេះ ត្រូវការពេលត្រឹមតែ ៧០ វិនាទីប៉ុណ្ណោះ ដើម្បីបើកការស៊ុតបញ្ចូលទីទល់នឹង Club Brugge នៅកីឡដ្ឋាន Parc des Princes។
គួរបញ្ជាក់ថា Mbappe បានឈានដល់ ៣០ គ្រាប់ក្នុងក្របខ័ណ្ឌ Champions League នៅអាយុ ២២ ឆ្នាំ ៣៥២ ថ្ងៃខណៈពេលដែល Messi មានអាយុ ២៣ ឆ្នាំ ១៣១ ថ្ងៃនៅពេលដែលគាត់បានឈានដល់ចំណុចសំខាន់នោះកាលពីឆ្នាំ ២០១០ ។
PSG ដែលត្រូវបានធានាថានឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខពីរក្នុងពូល A បញ្ចប់យុទ្ធនាការរបស់ពួកគេដោយមាន ១១ ពិន្ទុពីការប្រកួតចំនួន ៦ ដែលតាមពីក្រោយក្រុម Manchester City មួយពិន្ទុ។
ដោយឡែក Club Brugge បានបញ្ចប់នៅបាតតារាង ដោយមានត្រឹមតែបួនពិន្ទុប៉ុណ្ណោះ ហើយបានរបូតគ្រាប់បាល់ចំនួន ២០ គ្រាប់សម្រាប់ការប្រកួតក្នុងពូលចំនួន ៦ លើករបស់ពួកគេ៕