Edwin van der Sar ចង់វិលទៅរកទ្រនំចាស់​វិញ

0

លោក Edwin van der Sar បាន​បញ្ជាក់​ថា​គាត់​ចង់​ត្រលប់​ទៅ Manchester United នៅ​ពេល​ដែល​កិច្ចសន្យា​របស់​គាត់​ជាមួយ Ajax ផុតកំណត់​។

គួរ​រំលឹក​ថា អតីត​អ្នកចាំទី​រូប​នេះ បាន​បម្រើ​ការ​ជា​កីឡាករ​លេខ ១ របស់ United អស់​រយៈពេល ៦ ឆ្នាំ​ដោយ​បញ្ចប់​អាជីព​លេង​របស់​គាត់​នៅ Old Trafford ក្នុង​ឆ្នាំ ២០១១ ។

ចាប់តាំងពី​ពេល​នោះ​មក គាត់​បាន​កាន់​មុខ​តំណែង​ជា​ច្រើន​នៅ​ក្រុមប្រឹក្សាភិបាល​នៅ​ក្លឹ​ប Ajax ហើយ​ត្រូវ​បាន​តែងតាំង​ជា CEO ក្នុង​ឆ្នាំ ២០១៦ ។

Van der Sar ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​វិល​ត្រឡប់​ទៅ​កាន់ Manchester នៅ​ដើមឆ្នាំ​នេះ ក្នុង​នាម​ជា​អ្នក​ជំនួស​តំណែង Ed Woodward ដែល​គ្រោង​នឹង​ចាក​ចេញពី​តួនាទី​របស់​គាត់​ជា​អនុប្រធាន​ប្រតិបត្តិ​នៅ​ចុងឆ្នាំ​នេះ​។

បុរស​សញ្ជាតិ​ហូ​ឡង់​វ័យ ៥១​ឆ្នាំ​រូប​នេះ នៅ​សល់​កុងត្រា​រយៈពេល ២ ឆ្នាំ​នៅ​កីឡដ្ឋាន Johan Cruyff ហើយ​បាន​ទទូច​ថា​គាត់​នៅ​មាន​ពេល​ច្រើន​ដើម្បី​សម្រេច​បាន​នៅ Ajax ។

យ៉ាងណាមិញ លោក Ralf Rangnick បាន​ចូល​កាន់​តំណែង​រហូត​ដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ហើយនឹង​បន្ត​នៅ​ក្នុង​តួនាទី​ប្រឹក្សា​រហូត​ដល់​ឆ្នាំ ២០២៤៕