គ្រូបង្វឹកក្រុម Bayern Munich លោក Julian Nagelsmann បានបញ្ជាក់ថា កីឡាករចំនួនប្រាំមួយរូប នឹងត្រូវអវត្តមានក្នុងការប្រកួត Champions League របស់ពួកគេជាមួយនឹងក្រុម Barcelona នៅកីឡដ្ឋាន Allianz Arena នៅថ្ងៃព្រហស្បតិ៍។ ទោះបីជាយ៉ាងនេះក្តី គ្រូបង្វឹក Bayern Munich បាននិយាយថា ពួកគេនឹងសម្លឹងរកការបញ្ចប់វគ្គចែកពូលជាមួយនឹងកំណត់ត្រាដ៏ល្អឥតខ្ចោះ ហើយនឹងមិនមើលស្រាលលើក្រុម Barcelona ឡើយ។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមុនការប្រកួត Nagelsmann បានបញ្ជាក់ថាគាត់នឹងត្រូវជំនួសកន្លែង Leon Goretzka និង Serge Gnabry ដែលបានរងរបួសស្រាលកាលពីសប្តាហ៍មុន។ Eric Maxim Choupo-Moting ក៏នឹងខកខានពីការប្រកួតផងដែរ ខណៈដែលគាត់មិនទាន់ជាសះស្បើយពីកូវីដ-១៩ នៅឡើយ។
ដោយនិយាយបន្ថែមលើបញ្ហារបួសជាច្រើនចំពោះកីឡាកររបស់គាត់ Nagelsmann បានបញ្ជាក់ថា Joshua Kimmich, Michael Cuisance និង Marcel Sabitzer ក៏នឹងអវត្តមានក្នុងការប្រកួតទល់នឹង Barcelona ផងដែរ៕