បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky Sport នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ បានអោយដឹងថា កីឡាករ ៦នាក់របស់នៅក្នុងក្រុមធំ និងបុគ្គលិក ២នាក់ផ្សេងទៀត ត្រូវបានរកឃើញថា វិជ្ជមាន កូវីដ១៩។ ហើយនៅពេលក្រុម Spurs កំពុងចាំលទ្ធផលតេស្ត PCR ដើម្បីបញ្ជាក់អំពីបញ្ហានេះ។ ក្នុងនោះដែល Spurs ត្រូវមានភារកិច្ចប្រកួតជាមួយ Rennes ក្នុងពានរង្វាន់ Europa League នៅថ្ងៃព្រហស្បតិ៍នេះ ហើយខាង UEFA បានបញ្ជាក់យ៉ាងច្បាស់ថាប្រកួតនេះនឹងត្រូវធ្វើឡើងតាមធម្មតា តាមកាលវិភាគ។
សម្រាប់អ្នកដែលរកឃើញវិជ្ជមានកូវីដ១៩ នឹងត្រូវដាក់អោយនៅដោយឡែករយៈពេល ១០ថ្ងៃ ដែលនេះអាចធ្វើអោយពួកគេមិនបានចូលរួមប្រកួតសម្រាប់ ៣ប្រកួតបន្ទាប់ទៀត៕