បរទេស៖ នៅក្នុងការប្រកួត UEFA Champions League កាលពីយប់មិញរវាងក្រុម Dortmund ជាមួយនឹងក្រុម Besiktas ត្រូវបានបញ្ចប់ដោយលទ្ធផលក្រុមម្ចាស់ផ្ទះ Dortmund យកឈ្នះ ៥ទល់នឹង០។ ក្នុងនោះប្រាប់គ្រាប់របស់ Dortmund គឺរកបានដោយ Malen នៅនាទី២៩, Marco Reus រកបាននៅនាទី៤៥+២ និង ៥៣, ចំណែក ២គ្រាប់ចុងក្រោយរកបានដោយ Haaland រកបាននៅនាទី៦៨ និង ៨១។
បើទោះបីជា Dortmund បានយកឈ្នះ Besiktas ពិតមែន ហើយ Ajax ក៏យកឈ្នះ Sporting ប៉ុន្តែ Dortmund នៅតែមិនអាចបន្តទៅលេងវគ្គ ១៦ក្រុម Champions League នោះទេ។ ដោយសារតែ ខ្លួនស្ថិតនៅលេងរៀងទី៣ ទោះបីមានពិន្ទុស្មើរជាមួយ Sporting ក៏ដោយ។ ក៏ប៉ុន្តែ Dortmund ចេញគ្រាប់បាល់របស់ Sporting៕