Luis Suarez អះអាងថា Lionel Messi «រងទុក្ខច្រើន» ជាមួយនឹងអាកាសធាតុត្រជាក់ក្នុងប្រទេសបារាំង បន្ទាប់ពីបានជជែកគ្នាជាលក្ខណៈឯកជនជាមួយកំពូលតារាឆ្នើម Paris Saint-Germain អំពីរបៀបដែលគាត់កំពុងរស់នៅក្នុងបរិយាកាសថ្មីរបស់គាត់។
គួររំលឹកថា Messi បានចូលរួមជាមួយ PSG ដោយមិនគិតថ្លៃផ្ទេរ បន្ទាប់ពីការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ពី Barcelona នៅរដូវក្តៅ ដោយក្លឹបយក្សអេស្ប៉ាញបានបង្ខំឱ្យប្រធានក្រុមរបស់ពួកគេចាកចេញដោយសារតែវិបត្តិហិរញ្ញវត្ថុ។
បច្ចុប្បន្នម្ចាស់ពាន Ballon’Dor ២០២១ វ័យ ៣៤ឆ្នាំរូបនេះ បានកំពុងព្យាយាមសម្របខ្លួននៅ Parc des Princes ទាំងលំបាក ខណៈដែលអតីតមិត្តរួមក្រុម Suarez បានបង្ហើបថា ការប្រែប្រួលអាកាសធាតុគឺជាកត្តាចម្បងដែលធ្វើឲ្យ Messi មិនស្រួលខ្លួន។
ខ្សែប្រយុទ្ធ Atletico Madrid ដែលធ្លាប់លេងជាមួយ Messi នៅ Barca ចន្លោះឆ្នាំ ២០១៤ និង ២០២២ បានប្រាប់ TNT Sports ថា «គាត់ប្រាប់ខ្ញុំថា ការលេងបាល់នៅពេលត្រជាក់ គឺពិបាកខ្លាំង ជាពិសេស ពេលព្រិលធ្លាក់។ គាត់ព្យាយាមយ៉ាងខ្លាំងដើម្បីស៊ាំនឹងអាកាសធាតុត្រជាក់នៅទីនោះ»៕