សម្រាប់តារាឆ្នើមរបស់ PSG កីឡាករ Neymar វាមិនមែនជារឿងចម្លែកនោះទេចំពោះការរិះគន់ ដោយមានអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានងាកមករិះគន់កីឡាករប្រេស៊ីលរូបនេះ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។
អតីតកីឡាករក្រុម Real Madrid និងប្រេស៊ីលលោក Ronaldo Nazario ឥឡូវនេះបានចេញមុខមកការពារមិត្តរួមជាតិ អំឡុងពេលសម្ភាសន៍ជាមួយ Flow Podcast ។
ខ្សែប្រយុទ្ធជើងចាស់រូបនេះបានឆ្លើយតបទៅកាន់អ្នករិះគន់ ដែលតែងតែចូលទៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ Neymar ដើម្បីរកកំហុស ហើយប្រើវាដើម្បីវាយប្រហារ។ លោកបានបន្ថែមថា គ្មាននរណាម្នាក់អាចវាយតម្លៃចំណាត់ថ្នាក់របស់កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានឡើយ។
Ronaldo ដែលបានបង្ហាញខ្លួន ៩៨លើកឲ្យប្រេស៊ីលអំឡុងពេលពេលជាកីឡាករ គាត់ត្រូវបានគេដកស្រង់សម្ដីថា៖ «Neymar គឺជាកីឡាករបាល់ទាត់ឆ្នើមម្នាក់។ មនុស្សភាគច្រើនចូលទៅក្នុងជីវិតផ្ទាល់ខ្លួនរបស់គាត់ ដើម្បីស្វែងរកកំហុសមួយចំនួននៅក្នុងអាជីពរបស់គាត់។ និយាយអំពីបាល់ទាត់ តើអ្នកណានឹងមានភាពក្លាហាន ក្នុងការនិយាយថា គាត់មិនមែនជាកីឡាករសំខាន់0x017d7»
ការចោទប្រកាន់មួយដែលអ្នករិះគន់ប្រើ ដើម្បីមើលស្រាលលើភាពពាក់ព័ន្ធរបស់ Neymar សម្រាប់ប្រេស៊ីល គឺការពិតដែលថាគាត់មិនបានឈ្នះពានរង្វាន់ World Cup ដូចទៅនឹងកីឡាករឆ្នើមៗផ្សេងទៀតរបស់ប្រេស៊ីល។
Ronaldo ក៏បានរំលឹកទៅដល់វីរបុរសប្រេស៊ីលម្នាក់ទៀតគឺលោក Zico ដែលមិនបានភ្លក់រសជាតិជោគជ័យក្នុង World Cup ។ អតីតខ្សែប្រយុទ្ធ Real Madrid បានបន្តថា៖ «ខ្ញុំដឹងថាមនុស្សជាច្រើនគិតអំពីការមិនបានឈ្នះ World Cup ប៉ុន្តែមើលលោក Zico តើនរណានឹងមានភាពក្លាហានហ៊ាននិយាយថា គាត់មិនមែនជាកីឡាករអស្ចារ្យ0x017d7” ៕
សូមទស្សនាវីដេអូខាងក្រោម៖